នៅឆ្នាំ ១៩៩៥ ស្ថាបនិកក្រុមហ៊ុន Taisun បានមកប្រទេសវៀតណាមជាលើកដំបូង ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានប្រទះឃើញរូបភាពស្ត្រីវៀតណាមវ័យចំណាស់ម្នាក់កំពុងតែរែកអំរែកដែលមានកន្ត្រក២សងខាង ម្ខាងនៃកន្ត្រកនោះពោពេញដោយផ្លែក្រូចនិងផ្លែព្រូន ឯម្ខាងទៀតគឺមានទារកតូចមួយនៅក្នុងកន្ត្រកនោះ។ លោកចាប់ផ្ដើមរំជួលចិត្ត និង មានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះស្ត្រីដែលជាម្ដាយម្នាក់នៅក្នុងរូបភាពនេះ ហើយលោកក៏បានប្រាប់ទៅកាន់ខ្លួនគាត់ថា គាត់នឹងវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញឆាប់ៗនេះម្ដងទៀត ដើម្បីនាំមកនូវឱកាសអភិវឌ្ឍន៍កាន់តែប្រសើរ សម្រាប់ម្តាយគ្រប់ៗរូបទាំងអស់។ នាពេលនោះហើយដែលខោទឹកនោម UniDry ត្រូវបានបង្កើតឡើងក្នុងការជឿជាក់ថា ទារកដែលកើតមក សុទ្ធតែគ្រាប់ត្បូងពេជ្រមានតម្លៃមួយចំពោះឪពុកម្តាយគ្រប់ៗរូប។ ឪពុកម្តាយតែងតែចង់នាំមកនូវអ្វីដែលល្អបំផុតសម្រាប់ទារករបស់ពួកគេ ទាំងក្នុងវ័យដែលទើបនឹងកើត និងវ័យកំពុងលូតលាស់។ ហេតុដូច្នេះហើយការថែរក្សាកូន គឺជាពេលវេលាដ៏លំបាកបំផុតដែលឪពុកម្តាយគ្រប់រូបធ្លាប់ឆ្លងកាត់។ ដើម្បីឱ្យកូនរបស់ពួកគាត់ រស់នៅក្នុងវ័យមួយដែលមានផាសុកភាព និង អាចមានថាមពេលលេងសប្បាយពេញមួយថ្ងៃបាននោះ ការជ្រើសរើសខោទឹកនោមសម្រាប់កូនៗពិតជាសំខាន់ខ្លាំងណាស់។ ហេតុនេះហើយបានជា UniDry គឺជា «កល្យាណមិត្តនៃកុមារតូចៗនិងទារកគ្រប់រូប» ហើយរឹតតែមានភាពសាកសមបំផុតចំពោះកុមារដែលមានភាពសកម្មក្នុងវ័យលូតលាស់របស់ពួកគេ។ ចក្ខុវិស័យរបស់យើង ត្រូវបានបង្កើតឡើងដោយផ្អែកលើការយល់ដឹងអំពីតម្រូវការរបស់អ្នកប្រើប្រាស់ រួមជាមួយនឹងបច្ចេកវិទ្យា និង ការប្តេជ្ញាចិត្តខ្លាំងបំផុតចំពោះគុណភាពនៃផលិតផលនីមួយៗ។ បេសកកម្មរបស់យើង គឺដើម្បីក្លាយជា ម៉ាកខោទឹកនោមកុមារនិងទារកឈានមុខគេ ហើយទទួលបានការទុកចិត្តនៅក្នុងទីផ្សារកម្ពុជា ទីផ្សារតំបន់អាស៊ាន និងឈានរហូតដល់ទីផ្សារលើពិភពលោកផងដែរ។ គុណតម្លៃស្នូលរបស់យើង គឺចាត់ទុកអតិថិជនជាមជ្ឈមណ្ឌលកសាងនិងអភិវឌ្ឍការស្រាវជ្រាវទៅលើ ផលិតផល ម៉ាក និងធ្វើការកែលម្អ គោរពដៃគូអាជីវកម្ម និងអភិវឌ្ឍទេពកោសល្យរួមចំណែកដល់សហគមន៍ទាំងមូល។
UniDry គឺជាម៉ាកខោទឹកនោមកុមារនិងទារក ឈានមុខគេ និងជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសកម្ពុជា។ ដោយផលិតពីវត្ថុធាតុដើម រួមបញ្ចូលតាមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។ ខោទឹកនោមត្រូវបានរចនាឡើង ដើម្បីឲ្យមានភាពទន់ល្មើយ ចង្កេះខោទឹកនោមអាចបត់បែនបានយ៉ាងងាយស្រួល និងផ្ដល់ភាពស្រស់ស្រាយពេញមួយថ្ងៃ។ ខោទឹកនោមកុមារនិងទារក Unidry គឺសាកសមបំផុត សម្រាប់ក្មេងតូចៗដែលសកម្ម រពឹស និងពោពេញដោយថាមពលពេញមួយថ្ងៃ។